ផ្អើល​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ក្រោយ Man Utd ចាញ់ Man City

0

លោក Ole Gunnar Solskjaer ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ឈាន​ដល់​ការ​បះបោរ​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់​នៅ Manchester United ជាមួយនឹង​តារា​ឆ្នើម Bruno Fernandes និង Cristiano Ronaldo មិន​សប្បាយចិត្ត បន្ទាប់​ពី​លទ្ធផល​ថ្មី​ៗ​នេះ​។

បុរស​ន័​រវេ​សរូប​នេះ កំពុង​ស្ថិត​នៅ​លើ​មាត់ជ្រោះ​មួយ បន្ទាប់​ពី​បាន​ដឹកនាំ​ក្រុម​ចាញ់​យ៉ាង​អាម៉ាស់​។ ការ​បរាជ័យ​ក្នុង​លទ្ធផល ២-០ ទល់​នឹង Manchester City កាលពី​ថ្ងៃ​សៅរ៍ គឺជា​ការ​បរាជ័យ​ជា​លើក​ទី ៦ របស់​ពួក​គេ​ក្នុង ១២ ប្រកួត​។

លទ្ធផល​ទាំងនោះ​មាន​ន័យ​ថា Man Utd មាន ៩ ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Chelsea បើ​ទោះបីជា​មានកា រំពឹង​ទុក​ថា ការ​ប្រជែង​ដណ្តើម​ពាន​នឹង​ត្រូវ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​នេះ​។

បន្ទាប់​ពី​ចាញ់ Liverpool ៥-០ ក្នុង​ខែ​នេះ វា​ត្រូវ​បាន​គេ​រាយការណ៍​ថា Solskjaer មានការ​ប្រកួត​ចំនួន ៣ ដើម្បី​សង្គ្រោះ​ការងារ​របស់​គាត់​។ ហើយ​ទោះបីជា​អនាគត​របស់​គាត់​នៅ​តែ​មិន​ច្បាស់លាស់ បន្ទាប់​ពី​លទ្ធផល​មិនសូវ​ល្អ​ក្នុង​រយៈពេល​ដ៏​ខ្លី​នោះ​។ ភាព​ចលាចល​ក្នុង​បន្ទប់​ស្លៀកពាក់ អាច​បញ្ជាក់​បាន​ថា​កៅអី​របស់ Solskjaer កាន់តែ​រង្គោះរង្គើរ​ខ្លាំង​។

កាសែត Daily Mail បាន​រាយការណ៍​ថា កីឡាករ​ជា​ច្រើន​នៅ​ក្នុង​ក្រុម​បិសាច​ក្រហម​មិន​សប្បាយ​ចិត្តនឹង Solskjaer ជាមួយនឹង Fernandes និង Ronaldo ដែល​ជា​កីឡាករ​មាន​ឥទ្ធិពល​បំផុត​ពីរ​នាក់​របស់ Man Utd បាន​ដឹកនាំ “​ការ​បះបោរ​” ដោយ​ក្លឹ​ប​ឥឡូវនេះ​បាន​និយាយ​ថា​កំពុង​ពិចារណា​យ៉ាង​យកចិត្តទុកដាក់​លើ​ការ​បណ្តេញ Solskjaer ៕