តើ​ខ្សែបម្រើ​ស្លាប​ណាខ្លះ​ដែល Barcelona អាច​ពិចារណា​ផ្ទេរ​នៅ​ខែមករា​ខាង​មុខ?

0

ក្លឹ​ប Barcelona បាន​ប្រកាស​ជា​ផ្លូវការ​អំពី​ការ​តែងតាំង​អតីត​វីរបុរស និង​ជា​អតីត​ប្រធាន​ក្រុម Xavi Hernandez ជា​គ្រូបង្វឹក​បន្ទាប់​ពី​ការ​បណ្តេញ​លោក Ronald Koeman ។ ការ​យកចិត្តទុកដាក់​ឥឡូវនេះ​បាន​ងាក​ទៅ​រក​អនាគត និង​អ្វី​ដែល​ម្ចាស់​ជើងឯក World Cup នឹង​នាំ​យក​ទៅ​កាន់​ទឹកដី Camp Nou ។

ការ​រំពឹង​ទុក​នៃ​ការ​ផ្ទេរ​ដ៏​មាន​សក្តានុពល ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ ខណៈ​ដែល​ទម្រង់​លេង​របស់ Barcelona ក៏​ត្រូវ​បាន​ពិភាក្សា​ផង​ដែរ​។ យោង​តាម​អ្នកកាសែត Diario AS លោក Javi Miguel បាន​ឲ្យ​ដឹង​ថា Barca កំពុង​ស្វែងរក​ការ​ចុះហត្ថលេខា​លើ​ខ្សែបម្រើ​ស្លាប​។

មាន​ខ្សែបម្រើ​ស្លាប​មួយ​ចំនួន​ដែល Barcelona កំពុង​សម្លឹង​មើល​សម្រាប់​ទីផ្សារ​ដោះ​ដូរ​កីឡាករ​នា​ពេល​ខាង​មុខ ដែល​មាន​ដូច​ជា​៖ Antony របស់​ក្លឹ​ប Ajax, Raphinha របស់​ក្លឹ​ប Leeds United, Luis Diaz របស់​ក្លឹ​ប FC Porto និង Adama Traore របស់​ក្លឹ​ប Wolves​។

ទោះជា​យ៉ាងណា​ក៏​ដោយ ការ​វិល​ត្រលប់​របស់ Xavi បាន​ស្ដារ​ឡើង​វិញ​នូវ​ជំនឿ​នៅ​ក្លឹ​ប ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា គាត់​អាច​ជា​មនុស្ស​ម្នាក់ ដែល​ធ្វើ​អោយ​ក្លឹ​ប​ត្រលប់​ទៅ​ថ្ងៃ​ដ៏​រុងរឿង​របស់​ពួក​គេ​វិញ​៕