Solskjaer វាយបក​វិញ​ចំពោះ​មតិ​អវិជ្ជមាន​លើ Cristiano Ronaldo

0

គ្រូបង្វឹក​ក្រុម Manchester United លោក Ole Gunnar Solskjaer បាន​ចេញ​មុខ​តបត ចំពោះ​អ្នក​រិះគន់​ទៅ​លើ​កីឡាករ Cristiano Ronaldo ។

បិសាច​ក្រហម​បាន​ចុះហត្ថលេខា​លើ​តារា​ជើង​ចាស់​របស់​ក្លឹ​ប​ម្ដងទៀត កាលពីដើម​រដូវក្ដៅ​នេះ​ក្នុង​តម្លៃ ១២,៨ លាន​ផោន​។ គាត់​បាន​ចាប់ផ្តើម​យ៉ាង​ល្អ​ក្នុង​ការ​លេង​ជា​លើក​ទី​ពីរ​របស់​គាត់​នៅ Old Trafford ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៩ គ្រាប់​ក្នុង ១១ ប្រកួត​សម្រាប់ Manchester United នៅ​រដូវ​កាល​នេះ​។

អ្នក​រិះគន់​ជា​ច្រើន​បាន​លើក​ហេតុផល​ថា ទោះបីជា​ស៊ុត​បញ្ចូល​ទី​បាន​ក៏​ដោយ ប៉ុន្តែ Ronaldo បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ក្រុម​។ ពួក​គេ​បាន​បង្ហាញ​ថា ដោយសារ​តែ​អាយុ​របស់​គាត់ CR7 មិន​អាច​ប្រជែង​យក​បាល់​មក​វិញ នៅ​ពេល​ដែល​គូប្រជែង​ដណ្តើម​បាល់​បាន​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មុន​ការ​ប្រកួត​នៅ Premier League ជាមួយនឹង Manchester City គ្រូបង្វឹក​បិសាច​ក្រហម បាន​និយាយ​ថា​៖ «​គាត់​គឺជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ដែល​មិន​ធ្លាប់​មាននៅ​លើ​ភព​ផែនដី​នេះ ហើយ​ឥទ្ធិពល​របស់​គាត់​នៅ​លើ និង​ក្រៅ​ទីលាន​គឺ​ពិតជា​ធំធេង​ណាស់ របៀប​ដែល​គាត់​គ្រប់គ្រង​ខ្លួនឯង ហើយ​អ្នក​គ្រប់​គ្នា​អាច​និយាយ​បាន​ថា​វា​អវិជ្ជមាន​ដែរ ឬទេ សម្រាប់​ខ្ញុំ ខ្ញុំ​មិន​គិត​ដូច​អ្នក​រាល់គ្នា​ឡើយ​។ គាត់​ស៊ុត​បញ្ចូល​ទី ធ្វើការ​ឲ្យ​ក្រុម​របស់​គាត់ គាត់​ជា​កំពូល​កីឡាករ​»៕