Edinson Cavani នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត Derby ព្រោះតែ…!

0

អ្នកកាសែត​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្កា​យ លោក Rodrigo Romano បាន​បញ្ជាក់​ថា កីឡាករ Edinson Cavani នឹង​មិន​មាន​វត្តមាន​ជួយ​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​ការ​ប្រកួត​ទល់​នឹង Manchester City នៅ​យប់​នេះ​។

ជា​ការ​ពិត​ណាស់ Man Utd នឹង​ត្រូវ​មាន​ភារកិច្ច​ដ៏​សំខាន់​ក្នុង​ក្រប​ខណ្ឌ Premier League រាត្រី​នេះ ប៉ុន្តែ​ពួក​គេ​ហាក់ដូចជា​ជួប​បញ្ហា​ច្រើន ទាក់ទង​នឹង​កីឡាករ​មាន​បញ្ហា​របួស ជាក់ស្តែង​ដូច​ជា Raphael Varane នឹង​អវត្តមាន​១០០​ភាគរយ ខណៈ​ព័ត៌មាន​ចុង​ក្រោយ​នៅ​ថ្ងៃនេះ​គឺ Cavani ម្នាក់​ទៀត​ដោយសារ​មាន​បញ្ហា​របួស​។

លោក Rodrigo Romano បាន​និយាយ​ថា​៖ Cavani នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​រាត្រី​នេះ​។ គាត់​មានការ​ឈឺចាប់​ខ្លាំង នៅ​ត្រង់​សរសៃពួរ​នៅ​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ​។ គាត់​មាន​បញ្ហា​របួស​នៅ​ពេល​ប៉ះ​ជាមួយ Tottenham ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មិន​បាន​លេង​ជា​ជម្រើស​ដំបូង​ពេល​ប៉ះ Atalanta៕