ក្រសួងសុខាភិបាល និង​ចាត់វិធានការ​ច្បាប់ ចំពោះ​បុគ្គល​ណា​ដែល​លក់​ឱសថ Molnupiravir គ្មាន​ច្បាប់​អនុញ្ញាត

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានអោយ​ដឹង​ថា និង​ចាត់វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ណា​ដែល​លក់​ឱសថ Molnupiravir (​ព្យាបាល​កូ​វី​ដ​១៩) ដោយ​មិន​មានច្បាប់​អនុញ្ញាត​។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ ទៅ​កាន់​ទូរទស្សន៍​ក្នុងស្រុក​មួយ នៅ​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្រោយ​ក្រសួងសុខាភិបាល បាន​អនុញ្ញាត​អោយ​មានការ​ប្រើប្រាស់​ឱសថ Molnupiravir សម្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ ក្នុង​លក្ខខណ្ឌ​បន្ទាន់ កាលពី​ពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា កន្លង​ទៅ​។

លោក​ជំទាវ​បាន​បន្ថែម​ថា មក​ដល់​ពេល​នេះ​មិន​ទាន់​ខាង​ណា​មក​ធ្វើការ​ស្នើរ​សុំ​នាំ​ចូល​ឱសថ Molnupiravir មក​លក់​ក្នុង​ទីផ្សារ​កម្ពុជា​នៅឡើយ​ទេ​។ ក្នុង​នោះ លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​សង្កត់ធ្ងន់ ដោយ​ធ្វើការ​ព្រមាន​ចាត់វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ណា​មិន​គោរព​តាម​ច្បាប់ និង​ផ្សព្វផ្សាយ​លក់​ឱសថ​ដោយ​គ្មាន​ការ​ស្នើ​សុំ​ផង​ដែរ​៕