Dani Carvajal ពេលនេះក្លាយជាកីឡាករ Real Madrid ដំបូងដែលត្រូវបានកោះហៅដោយលោក Enrique ចាប់តាំងពីខែមីនាមក ដោយអតីតគ្រូបង្វឹក Barcelona រូបនេះ មិនអាចកោះហៅរូបគេចូលរួម EURO 2020 បានដោយសារកាលនោះគេមានរបួស។
ជាការពិតណាស់ គ្រូបង្គោលក្រុមគោជល់អេស្ប៉ាញ មិនដែលបញ្ចូលឈ្មោះកីឡាករ Real Madrid ណាម្នាក់ទៅក្នុងបញ្ជីសម្រាប់ការប្រកួតឡើយ ទាំងនៅ EURO 2020 និងការប្រកួតវគ្គជម្រុះកន្លងមក។
ខ្សែការពារស្លាបស្ដាំរបស់ក្រុមអធិរាជស បានត្រលប់មកក្រុមជម្រើសជាតិជាថ្មី ក្នុងរយៈពេលជាងមួយឆ្នាំ ដោយការប្រកួតចុងក្រោយរបស់គេ គឺកាលពីខែកញ្ញា ឆ្នាំ២០២០ ទល់នឹងអាល្លឺម៉ង់ ក្នុងការប្រកួតពានរង្វាន់ UEFA Nations League៕