ព្រោះ​រឿង​កាង​ទឹកដី​! ក្មេង​ជើង​ខ្លាំង​២​ក្រុម វ៉ៃ​កាប់​ចាក់​គ្នា​ឡើង​ផ្អើល

0

កំពង់ឆ្នាំង ៖ កម្លាំង​អធិការ​ក្រុង​កំពង់ឆ្នាំង​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​២​ក្រុម មាន​គ្នា ៧​នាក់ វាយតប់​គ្នា​ជា​ច្រើន​លើក កាលពី​ថ្ងៃ​ទី​៥ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២១ ។

ការ​ឃាត់ខ្លួន​ក្មេង​ទំនើង​ទាំងនេះ ដោយសារ​តែ វេលា​ម៉ោង​១៩​និង​៤០​នាទី ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ខាងកើត​ផ្សារ​ថ្មី ស្តិ​ត​ក្នុងភូមិ​ទី​៦​សង្កាត់​ខ្សា​ម​កើត​មាន​ករណី​ហិង្សា​ដោយ​ចេតនា (​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក​) ដែល​បង្ករ​ឡើង​ដោយ​ក្មេង​ទំនើង​ចំនួន​០២​ក្រុម ។

ជនសង្ស័យ​ទាំង​៧​នាក់ រួម​មាន ៖

១. ឈ្មោះ​យន្ត​.​សុ ភា​រុណ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​អញ្ចាញ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

*​ភាគី​ម្ខាង​ទៀត​មានឈ្មោះ

១. ឈ្មោះ​ឌុ​ច សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង​/​ខេត្តកំពង់ឆ្នាំង​។

២. ឈ្មោះ​គិ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ ភូមិ​ក្តី​ត្នោត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

៣. ឈ្មោះ​ផូ​ន ម៉េ​ង​គា ភេទ​ប្រុស អ​អាយុ​១៨​ឆ្នាំ រស់នៅ ភ​ភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​/​ខេត្តកំពង់ឆ្នាំង​។

៤. ឈ្មោះ ផ​ន សុខា​(​ជ័យ​) ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

៥. ឈ្មោះ ស៊ន​.​វិសុទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ ភូមិ​ដំណាក់​អំពិល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។

៦. ឈ្មោះ​ម៉ី​.​ឈី​អ៊ឺ ភេទ​ប្រុស អ​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ ទី​៤ សង្កាត់​.​ខ្សា​ម ។

ដកហូត​វត្ថុ​តាង ៖ ដំបង​ដែក​រលាស់​ចំនួន​មួយ​, ម៉ូតូ​ជិះ​ធ្វើ​សកម្មភាព​ចំនួន​០២​គ្រឿង ។

ជនសង្ស័យ​បាន​សារភាព​ថា ពួក​គេ​ទាំង​ពីរ​ក្រុម​ធ្លាប់​ធ្វើ​សកម្មភាព វាយតប់​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ នៅ​ទីតាំង​ផ្សេង​ៗ​ពី​គ្នា មូលហេតុ​ដោយសារ​ទំនាស់​រឿង​កាង​នៅ​តំបន់​សួន​ស៊ី​ម៉ាក់​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​ក្រុម​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដើម្បី​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ