រឿង​ពីក្រោយ​នៃ​ការ​ផ្លាស់​ប្តូរ Sadio Mane ចេញ​ក្នុង​តង់​ទី​១

0

Sadio Mane ត្រូវ​បាន​ប្តូរ​ចេញ​នៅ​ពាក់កណ្តាល​តង់ ក្នុង​ការ​ទទួល​ជ័យជម្នះ​របស់ Liverpool លើ Atletico Madrid កាលពី​យប់​ថ្ងៃ​ពុធ ទោះបីជា​មិន​មាន​របួស​ក៏​ដោយ​។

លោក Jurgen Klopp បាន​ពន្យល់​ពី​ហេតុផល​របស់​គាត់​សម្រាប់​ការ​ដក Mane បន្ទាប់​ពី​ការ​ប្រកួត ហើយ​វា​ហាក់ដូចជា​ការ​សម្រេចចិត្ត​របស់​គាត់​កើត​ចេញពី​រឿង​ដូច​គ្នា សម្រាប់​ខ្សែប្រយុទ្ធ​រូប​នេះ ក្នុង​ការ​ប្រកួត​កាលពី​រដូវ​កាល​មុន​។

កាលពី​រដូវ​កាល​កន្លង​ផុត​ទៅ Mane ត្រូវ​បាន​ដក​ចេញ​នៅ​តង់​ទី ១ ក្នុង​ការ​ប្រកួត​ជើង​ទី ១ នៃ​ការ​ប្រកួត​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​របស់ Liverpool ជាមួយ Atletico ក្នុង​ឆ្នាំ ២០២០ ខណៈ​ដែល​គាត់​កំពុង​ត្រូវ​បាន “​កំណត់​គោលដៅ​” ដោយ​ក្រុម​គូប្រកួត​ដែល​លេង​កាច នេះ​បើ​យោង​តាម​លោក Klopp ។

គ្រូបង្វឹក​ក្រុម Liverpool បាន​ប្រាប់ BT Sport បន្ទាប់​ពី​ការ​ប្រកួត​នោះ​ថា “Mane ត្រូវ​បាន​គេ​កំណត់​គោលដៅ​ច្បាស់​ណាស់ គាត់​លេង​បាន​ល្អ​ណាស់​ក្នុង​តង់​ទី​មួយ ហើយ​រឿង​តែ​មួយ​គត់​ដែល​ពួក​គេ​ចង់បាន គឺ​ចង់​ឲ្យ​គាត់​មាន​បញ្ហា​”៕