លោក Jose Mourinho បានចោទសួរការសម្រេចចិត្តរបស់ Tottenham ក្នុងការបណ្តេញ Nuno Espirito Santo ចេញពីតំណែងជាអ្នកចាត់ការបន្ទាប់ពីដឹកនាំបានត្រឹមតែ ១០ ប្រកួតប៉ុណ្ណោះ។
ជាការពិតណាស់់ Spurs បានបណ្តេញអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ពីភារកិច្ចរបស់គាត់ បន្ទាប់ពីការបរាជ័យក្រោមស្នាដៃក្រុម Manchester United កាលពីចុងសប្តាហ៍ ហើយកាលពីថ្ងៃអង្គារ ក្លឹបបានបញ្ជាក់ថា Antonio Conte ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។
លោក Mourinho បានប្រាប់ Sky Italy ថា Nuno Espirito Santo ធ្វើបានល្អណាស់នៅ Wolverhampton មិនមែនមួយឆ្នាំ ឬពីរបីខែទេ ប៉ុន្តែក្នុងរយៈពេលបួន ឬប្រាំឆ្នាំ គាត់គឺជាគ្រូបង្វឹកដ៏ល្អម្នាក់។
គួរបញ្ជាក់ថា លោក Mourinho ក៏ត្រូវបានបណ្តេញចេញពីតំណែងជាអ្នកចាត់ការ Tottenham កាលពីរដូវកាលមុនផងដែរ មុននឹងមកដឹកនាំ Roma មុនយុទ្ធនាការបច្ចុប្បន្ន៕