កីឡាករ Erling Haaland របស់ក្លឹប Borussia Dortmund ទំនងជានឹងអវត្តមានរហូតដល់ថ្ងៃបុណ្យណូអែល ជាមួយនឹងរបួសត្រគាក នេះបើតាមឪពុករបស់គាត់ Alf-Inge បានបញ្ជាក់។
ខ្សែប្រយុទ្ធន័រវេសន៍វ័យ ២១ ឆ្នាំរូបនេះ មិនបានលេងចាប់តាំងពីថ្ងៃទី ១៩ ខែតុលា ហើយឥឡូវនេះ Dortmund នឹងត្រូវបង្ខំឱ្យប្រកួតដោយគ្មានវត្តមានខ្សែប្រយុទ្ធកំពូលរបស់ពួកគេសម្រាប់រយៈពេលជាច្រើនសប្តាហ៍ទៀត។
Haaland ដែលរកបាន ១៣ គ្រាប់ក្នុង ១០ ប្រកួតនៅរដូវកាលនេះ ទំនងជាត្រូវអវត្តមានរហូតដល់ឆ្នាំថ្មី៕