ទំនាក់ទំនងរវាង Xavi ជាមួយនឹង Barcelona ហាក់ដូចជាកាន់តែជិតស្និតខ្លាំងឡើង។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ El Nacional បានឲ្យដឹងថាអ្នកអ្នកចាត់ការបច្ចុប្បន្នរបស់ក្លឹប Al-Sadd ដែលមានមូលដ្ឋាននៅប្រទេសកាតា បានកំណត់បញ្ជីឈ្មោះកីឡាករកំពូលៗចំនួន ៤នាក់ ដែលគាត់គ្រោងចុះហត្ថលេខាដើម្បីនាំមកកាន់ Barcelona ប្រសិនបើគាត់ក្លាយជាអ្នកចាត់ការនៅក្លឹបយក្សកាតាឡាន់។
កីឡាករ ទាំង ៤ នាក់ នោះ រួមមាន Erling Haaland របស់ Borussia Dortmund, Paul Pogba របស់ Manchester United, Dani Olmo របស់ RB Leipzig និង Jules Kounde របស់ Sevilla ។ Dani Olmo គឺជាកីឡាករថ្នាលរបស់ La Masia ហើយត្រូវបានគេរាយការណ៍ថាចង់ត្រលប់ទៅ Barcelona វិញ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Paul Pogba នឹងផុតកំណត់នៅរដូវក្តៅក្រោយ ហើយគាត់នឹងក្លាយទៅជាកីឡាករដែលគ្មានតម្លៃផ្ទេរ។ គាត់ទំនងជាមិនចុះហត្ថលេខាលើកិច្ចសន្យាបន្តនោះទេ ហើយដូច្នេះសម្រាប់ការនាំយកខ្សែបម្រើឆ្នើមសញ្ជាតិបារាំងរូបនេះមកកាន់ Barca ពិតជាអាចទៅរួច ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទាំង Haaland និង Kounde នឹងមិនអាចនាំយកមកក្នុងតម្លៃថោកនោះឡើយ ដោយសារបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប ដូចនេះការចុះហត្ថលេខាលើពួកគេទាំងពីរហាក់ដូចជាមិនអាចទៅរួចឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖