បំបែកសម្បុក​ចោរឆក់​! ចាប់​បាន​ជនសង្ស័យ ១៥នាក់

0

កណ្តាល​៖ នៅ​ថ្ងែ​ទី​១ ខែវិច្ឆិការ ឆ្នាំ​២០២១ ។ កំលាំង​នគរបាល​យុត្តិធម៌​ស្រុក​កៀនស្វាយ សហ​ការណ៍​ជាមួយ​កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​បាន​ធ្វើការ​ល្បាត​តាម​គោលដៅ​ងាយ​រង​គ្រោះ​ក៏​ប្រទះ​ឃើញ​មុខសញ្ញា​ជនសង្ស័យ​ចំនួន​០២​នាក់ ទី​០១​ឈ្មោះ​ធី ម៉ា ហៅ ឡា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ទី​០២​ឈ្មោះ​មាស វ​ឌ្ឍ​នាថ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​HONDA.DREAM.C125 ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ កំពង់ធំ​1N-6674 បំ​រ៉ុ​ង​ធ្វើ​សកម្មភាព​ឆក់​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ នៅ​ចំណុច​ភូមិ​ដីឥដ្ឋ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។

ឃើញ​ដូច្នេះ​ដោយ​មានការ​សង្ស័យ​កំលាំង​សមត្ថកិច្ច​យើង​ក៏​ធ្វើការ​ឃាត់​រួច​នាំ​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ដើម្បី​សួរនាំ នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​បាន​សារភាព​ថា​៖​ពួក​ខ្លួន រួម​ជាមួយ នឹង​ង​បក្សពួក​ចំនួន​១៣​នាក់​ទៀត

ទី​១/​ឈ្មោះ​អឿ​ន សីហា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​យក​បាត្រ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បា​ល​អំពៅ រាជធានី​ភ្នំពេញ

ទី​២/​ឈ្មោះ​ប៊ុ​ណ្ណា រ​ដ្ឋា ហោ​ថា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត​ប្រក​ដ មាន​ទីលំនៅ​ភូមិ​បា​យ៉ាប សង្កាត់​សែន​សុខ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ

ទី​៣/​ឈ្មោះ​ហ៊ុន វិសាល ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្វាយ​រលំ សង្កាត់​ស្វាយ​រំលំ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល

ទី​៤/​ឈ្មោះ​សេក រ៉ូ​នី ហៅ​ច​ន ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ក្រាំងធ្នុង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ

ទី​៥/​ឈ្មោះ​រ៉េ​ត រ​ដ្ឋា ហៅរ​ដ្ឋា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ

ទី​៦/​ឈ្មោះ​ម៉ុ​ន សុ​បញ្ញា ហៅ​ញ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ដើម​ចាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ

ទី​៧/​ឈ្មោះ​ឈាង ឈៀវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ ភូមិ​ទួល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ

ទី​៨/​ឈ្មោះ​កឺ​ម ម៉ា​ណែ​ត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្ដី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ

ទី​៩/​ឈ្មោះ​ឡា​ច ស្រី​កុ​ល ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ស​ថ្កាត់​បឹង​កក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ

ទី​១០/​ឈ្មោះ​ចាន់ ស្រី​ពី​ន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ចង់​ព្តែ​ក សង្កាត់​ព្តែ​ក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ

ទី​១១/​ឈ្មោះ​ឃឹម សុវិជ្ជា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អណ្ដូង​មួយ សង្កាត់​កោះ​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ

ទី​១២/​ឈ្មោះ​វ៉ែន​ហេង រ​ដ្ឋា ហៅ​ម៉ា​ប់ ភេទ​ប្រុស​អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ

ទី​១៣/​ឈ្មោះ​សុខ ពៅ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ក្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប នឹង​ទូរស័ព្ទ​ដៃ​ពី​អ្នក​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ចំនួន​ពីរ​លើក​។ លើក​ទី​១​មិន​ស្គាល់​ភូមិ ឃុំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​បាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក់​IPHONE 7PLUS ពណ៌ នឹង​ប្រាក់​រៀល​ចំនួន​១៣០០០​រៀល​(​មួយ​មុ​ឺ​ន​បី​ពាន់​រៀល​)​។ លើក​ទី​ពីរ ក្នុង​ឃុំ​ដីឥដ្ឋ ស្រុ​កៀនស្វាយ ខេត្តកណ្ដាល បាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក់​VIVO​ពណ៌​ខៀវ នឹង​កន្លង​មក​ក្រុម​បក្សពួក​របស់​ខ្លួន​បាន​ធ្វើ​សកម្មភាព ឆក់​យ៉ាង​សកម្ម ក្នុងភូមិ​សាស្ត្រ​ពី​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ស្រុក​កៀនស្វាយ រហូត​ដល់​ស្ពាន​អ្នក​លឿង នឹង​បណ្តោយ​ផ្លូវ​១១៦​អា ផ្លូវ​១១០ ជា​ច្រើន​លើក​តែ​មិន​ចាំ​ថ្ងៃ ក្នុង​ខែកញ្ញា ខែតុលា នឹង​ខែ​វិ​ច្ចិ​ការ ឆ្នាំ​២០២១​។

ដោយ​កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០៥ នឹង​២០​នាទី​ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ឈ្មោះ​ច្រឹ​ក ជីវី​ន ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ នៅ​ចំណុច​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក់​OPPO​ពណ៌​ខៀវ ប្រាក់​ដុល្លា​ចំនួន​៥០$(​ហា​សុ​ិ​ប​ដុល្លា​អា​មេ​រិ​ក​) នឹង​ប្រាក់​រៀល​ចំនួន​៤០០០០០៛(​សែ​សុ​ិ​ប​មុ​ឺ​ន​រៀល​)​។

នៅ​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១​វេលា​ម៉ោង​០៥ នឹង​១០​នាទី​ក្រុម​ឃ​ន​សង្ស័យ​បាន​ធ្វើ​សកម្មភាព​ឆក់ កាបូប របស់​ឈ្មោះ​សួន បូ​លី​ន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាងឈើ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ឈើទាល​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល នៅ​ចំណុច​ភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ បាន​ប្រាក់​ចំនួន​២០០០$(​ពីរ​ពាន់​ដុល្លា​អា​មេ​រិ​ក​)​នឹង​ទូរស័ព្ទ​ដៃ​ចំនួន​ពីរ​គ្រឿង​ម៉ាក់​OPPO​ទាំង​ពីរ​គ្រឿង​។ នឹង​កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២១​វេលា​ម៉ោង​១៩ នឹង​៣៥​នាទី ឆក់​កាបូប​របស់​ឈ្មោះ​ជា ស្រី​មុំ ភេទ​ស្រី​អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​អង្គរ​ជ័យ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល នៅ​ច​ណុ​ច​ភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្ដាល បាន​ទូរស័ព្ទ​ដៃ​ចំនួន​មួយ​គ្រឿង​ម៉ាក់​OPPO ១១​ប្រូ នឹង​ប្រាក់​ចំនួន​២០០$(​ពីរ​រយ​ដុល្លា​អា​មេ​រិច​)​។

បន្ទាប់​ពី​ទទួល​បាន​ចំលើយ​សារភាព​របស់​ជនសង្ស័យ​ខាងលើ​រួច​នៅ​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ ខែ ឆ្នាំ ដដែល កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ សហ​ការណ៍​ជាមួយ​កំលាំង​ផ្នែក​នគរបាល​យុ​តិ​ធ​ម៍​ស្រុក​កៀនស្វាយ កំលាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឈើទាល កំលាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ នឹង កំលាំង​នគរបាល​ផ្នែក​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បា​ល​អំពៅ បន្ត​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១៣​នាក់ ស្រី​០២​នាក់​ខាងលើ​បន្ថែម​ទៀត​នៅផ្ទះ​សំណាក់​យីហោ​សី​ហះ ស្ថិត​នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ រួម​ទាំង​វត្ថុ​តាង​ដូច​ការ​រៀបរាប់​ខាងលើ​យក​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​។​នៅ​ចំពោះ​មុខ​សមត្ត​កិច្ច​ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថាៈ​ពួក​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ ឆក់​យ៉ាង​សកម្ម​ដូច​ការ​រៀបរាប់​ខាងលើ​ពិតប្រាកដ​មែន​។
ប​ច្ចប្ប​ន្ន​ជនសង្ស័យ​រួម នឹង​វត្ថុ​តាង​កំពង់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ដើម្បី​បន្ត​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕

ប្រភព៖ ព័ត៌មានអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ