ក្រុម ២​ទៀត បាន​កៅអី​ឡើង​ទៅ​លេង​វគ្គ ១៦​ក្រុម​ហើយ

0

បរទេស​៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​ជើង​ទី​៤ នៅ​ក្នុង​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល សម្រាប់​ពានរង្វាន់ UEFA Champions League នៅ​ព្រលឹម​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ​បាន​រក​ឃើញ ក្រុម​ចំនួន​២ ថែម​ទៀត​ដែល​កក់​កៅអី​សម្រាប់​ឡើង​ទៅ​វគ្គ ១៦​ក្រុម​បន្ទាប់​ហើយ​។

ក្នុង​នោះ​រួម​មាន Liverpool ស្ថិត​នៅ​ក្នុង​ពូ​ល B ដោយ​ឈ្នះ ៤​ប្រកួត មាន ១២​ពិន្ទុ​ពេញ​។ ចំណែក​ក្រុម​ទី​២ គឺ Ajax ស្ថិត​នៅ​ក្នុង​ពូ​ល C ដោយ​ប្រកួត ៤​ដង​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ មាន ១២​ពិន្ទុ​៕