សាំង​កំពុង​ឡើងថ្លៃ​ហើយ​! នៅ​មាន​ដេប៉ូ​ប្រេង​លក់​មិន​គ្រប់​លី​ត្រ​ទៀត

0

មន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​បន្ត​ចុះ​ត្រួតពិនិត្យ​អនុលោម​ភាព​តាម​បណ្ដា​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ២១ ដែល​ស្ថិត​ក្នុង​ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និង​ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី​១ ទី​២ និង​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ​។ បន្ទាប់​ពី​បាន​ធ្វើការ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ថា​មាន​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៨ ក្នុង​ចំណោម​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ទាំង ២១ ខាងលើ​មិន​មាន​អនុលោម​ភាព​។

ក្រោយ​ពី​បាន​រក​ឃើញ​ដូចនេះ មន្ត្រី​មាន​សមត្ថកិច្ច​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​លើ​ម្ចាស់​ដេប៉ូ​ខាងលើ និង​បាន​ណែនាំ​ឱ្យ​ឈប់​ប្រកប​អាជីវកម្ម​របស់​ខ្លួន​ដោយ​មិន​សុចរិត​។ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. សូម​អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ទាំងអស់​ឱ្យ​ប្រកប​អាជីវកម្ម​ដោយ​ឈរ​លើ​គោលការណ៍​សុចរិត​ភាព និង​តម្លាភាព ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន ក៏​ដូច​ជា​រួមចំនែក​ក្នុង​ការ​ជំរុញ​កំ​ណេ​ី​ន​សេដ្ឋកិច្ចជាតិ​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF