បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Fabrizio Romano នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអោយដឹងថា លោក Unai Emery បានធ្វើការប្រកាសថា “ខ្ញុំបានសម្រេចចិត្តនៅទីនេះ”។ Villarreal គឺជាផ្ទះរបស់ខ្ញុំ ហើយខ្ញុំជឿជាក់ទៅលើការងារនៅទីនេះ។ ខ្ញុំពិតជាមានមោទនភាព ដែលមានក្លឹបធំ (Newcastle) ចាប់អារមណ៍ខ្ញុំ ប៉ុន្តែខ្ញុំសប្បាយរីករាយនឹងនៅទីនេះ គ្រសារ Roig អ្នកគាំទ្រ និងកីឡាករ។ ជួបគ្នានៅទៅកីឡដ្ឋានរបស់យើង៕
