ភ្នំពេញ៖ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលបានចេញនៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអោយដឹងពីការអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្មបៀហ្កាឌិនឡើងវិញ នៅទូទាំងប្រទេស ដោយត្រូវអនុវត្តឲ្យបានមុឺងម៉ាត់តាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀហ្កាឌិន៕
