ក្លិបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថាកីឡាករ Sergio Aguero នឹងអវត្តមានយ៉ាងហោចណាស់ ៣ខែ បន្ទាប់ពីមានបញ្ហាសម្ពាធបេះដូង។
ខ្សែប្រយុទ្ធអាហ្សង់ទីន វ័យ ៣៣ឆ្នាំរូបនេះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្អូញត្អែរពីការវិលមុខ អំឡុងពេលក្រុមខ្លួនបានត្រឹមស្មើ ១-១ ជាមួយ Alaves កាលពីថ្ងៃសៅរ៍។
Aguero បានឆ្លងកាត់ការត្រួតពិនិត្យសុខភាព ហើយក្លឹបបានបញ្ជាក់ថាគាត់នឹងអវត្តមានជាច្រើនខែ៕