បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានអោយដឹងថា Conte បានយល់ព្រមមកដឹកនាំ Tottenham ហើយ។
– កុងត្រារបស់លោក គឺរហូតដល់ខែមិថុនា ឆ្នាំ២០២៣ ហើយនឹងត្រូវចុងហត្ថលេខានៅថ្ងៃអង្គារ៍នេះ។ សម្រាប់ការចរចារគ្នាត្រូវបានបញ្ចប់អស់ហើយ។
– Fabio Paratici ចង់បាន Conte តាំងពីខែមិថុនា ហើយគាត់បានធ្វើអោយ Conte ផ្លាស់ប្តូរគំនិត ដោយ Conte មិនចង់ចូលដឹកនាំក្លឹបណានៅពាក់កណ្តាលរដូវកាលនោះទេ លើកលែងតែ Man United។
– Conte មិនដែលបានចរចារ ឫក៏មានកិច្ចសន្យាណាមួយជាមួយ Manchester United ទេ។ គាត់គ្រាន់តែនឹងយល់ព្រម ប្រសិនមានករណីណាមួយដែលក្លឹបទាក់ទង់មក ដើម្បីអោយគាត់ជំនួសតំណែង Ole ប៉ុន្តែវាគ្មានករណីនេះទាល់តែសោះ។
– Conte កំពុងស្ថិតនៅទីក្រុងឡុងដ៍ ដើម្បីត្រៀមខ្លួនចុះកុងត្រាផ្លូវការណ៍ និងក្លាយជាគ្រូបង្វឹកថ្មីរបស់ Spurs៕