Newcaslte ចង់បាន​អតីត​គ្រូបង្វឹក Arsenal មក​ដឹកនាំ

0

បរទេស​៖ គ្រូបង្វឹក​ក្លឹ​ប Villarreal គឺ​លោក Unai Emery អាច​នឹង​ត្រូវ​ជំនួស​កន្លែង​លោក Steve Bruce នៅ​ក្លឹ​ន Newcastle​។ ម្ចាស់​ក្លឹ​ប Newcaslte ថ្មី​បាន​ធ្វើការ​បណ្តេញ​លោក Bruce ចេញ នឹង​បាន​ស្វែងរក​នៅ​គ្រូបង្វឹក​ថ្មី​មក​ជំនួស​។

នេះ​បើ​យោង​តាម​សារព័ត៌មាន Germany បានអោយ​ដឹង​អតីត​អ្នកចាត់ការ​ក្រុម Arsenal គឺ​លោក Emery អាច​នឹង​ទទួល​បានការ​ងារ​ថ្មី​នៅ Tyneside​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​គ្រូបង្វឹក​សញ្ជាត់​អេ​ស្បា​ញ់​រូប​នេះ បាន​ជួយ​ក្រុម Villarreal យកឈ្នះ Man Utd នៅ​ពានរង្វាន់ Europa League កាលពី​រដូវ​កាល​មុន​។ ហើយ​បច្ចុប្បន្ន​ក្លឹ​ប Villarreal កំពុង​ស្ថិត​នៅ​លេង​រៀង​ទី​១៣ ក្នុង​ក្រប​ខណ្ឌ​អេ​ស្បា​ញ់​៕

ប្រភព៖ Daily Mail