ក្តៅៗ…! លោក Antonio Conte បើកភ្លើង​ខៀវ​សម្រាប់ Spurs

0

យោង​តាម​ការ​បង្ហោះ​ប៉ុន្មានម៉ោងមុននេះ លើ​គណនី​ផ្លូវការ​របស់​កំពូល​អ្នក​សារព័ត៌​មានអី​តា​លី​លោក Fabrizio Romano បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ លោក Antonio Conte បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុង​ការ​ទទួលយក​សំណើ​របស់ Tottenham ។​

​ការ​ពិភាក្សា​កំពុង​ដំណើរការ ហើយ​យល់​ថា​ជា «​ដំណាក់កាល​ចុង​ក្រោយ​» ប្រាក់ខែ និង​កិច្ចសន្យា​រយៈពេល​វែង​ត្រូវ​បាន​ពិភាក្សា ប៉ុន្តែ​គាត់​ហាក់ដូចជា​បង្ហាញ​ឆន្ទៈ​វិជ្ជា​មាន​។​

បញ្ជាក់​ផង​ដែរ​ថា ការ​ចរចា​នឹង​បន្ត​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​ទៀត ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​៕