បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano នៅមុននេះបន្តិចបានអោយដឹងថា លោក Nuno ត្រូវបក្លឹប Spurs បណ្តេញចេញពីតំណែងហើយ។
បន្ទាប់ពីធ្វើការប្រជុំកាលពីថ្ងៃអាទិត្យកន្លងទៅ ថ្នាក់ដឹកនាំរបស់ក្លឹប Spurs បានសម្រេចបណ្តេញលោក Nuno ចេញ ក្រោយបង្ហាញទំរងលេងមិនល្អនៅប្រកួតចុងក្រោយជាមួយ Man Utd។
គួរបញ្ជាក់ផងដែរថា ទោះ Nuno ជាគ្រូបង្វឹកថ្មីរបស់ក្លឹប spurs ដែលទើបមកដឹកនាំក៏ដោយ ក៏លោកមិនមែនជា ជម្រើសគ្រូបង្វឹកដែល Levy និង Paratici ចង់បានមកដែរ៕
