ក្រចេះ៖ នៅថ្ងៃនេះសមត្ថកិច្ចបាននាំ ក្មេងស្រីរងគ្រោះទាំង ២នាក់ ទៅធ្វើត្រាប់តាម នៅទង្វើរដែលមេប៉េអឹមខេត្តក្រចេះ បានធ្វើដាក់ខ្លួន ក្រោយក្មេងទាំង បានធ្វើអោយកូនឆ្កែងាប់។ ក្នុងនៅដែរ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានបញ្ជូន ជនដៃដល់ដែលមានឈ្មោះទេព ហ៊ុយ អាយុ៤២ឆ្នាំ តួនាទីជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ និងបក្ខពួករបស់ខ្លួនម្នាក់ទៀតឈ្មោះ គឹម សុវណ្ណរិទ្ធ ដែលជាអាវុធហត្ថដូចគ្នានោះ ត្រូវបានបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕