ថៃ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១នេះ កីឡាករម៉ូតូទឹក លោក សាលី អ៊ូមើត បានដណ្តើមចំណាក់ថ្នាក់លេខ១ ក្នុងការប្រកួតដណ្ដើមពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 (ជុំទី១) នៅប្រទេសថៃ ដោយព្រឹតិការណ៍ធ្វើរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២១។
គួរបញ្ជាក់ថា ការប្រកួតដណ្ដើមពានរង្វាន់អន្ដរជាតិ Jet Ski Pro Tour 2021 គឺបែងចែកជា ៤ជុំ។ ក្នុងជុំទី២ នឹងធ្វើឡើងនៅថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ៕


