បរទេស៖ នៅក្នុងការប្រកួតរវាងក្លឹបអ្នកមានបុណ Barcelona បើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវ Alaves កាលពីម្សិលមិញនេះ ត្រូវបានបញ្ចប់ក្នុងលទ្ធផល ១ទល់នឹង១ ចែកគ្នាម្នាក់មួយពិន្ទុ។ ក្នុងនោះខាង Barcelona រកគ្រាប់បានដោយ Depay ចំណែកក្រុមភ្ញៀវវិញរកគ្រាប់បានដោយ Rioja។
នៅក្នុងការប្រកួតនេះ Sergio Aguero ត្រូវបានប្តូរចេញភ្លាមៗក្រោយមានការប៉ះទង្គិចគ្នាធ្វើអោយរបួសទ្រូង និងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ខ្សែប្រយុទ្ធរូបនេះមានបញ្ហាដកដង្ហើមក្រោយប៉ះទង្គិចនៅក្នុងការប្រកួត ប៉ុន្តែគេបានដើរចេញពី ទីលានដោយខ្លួនឯង។ បន្ទាប់ខាងក្លឹបបានប្រកាសថា Aguero ត្រូវបានបញ្ជុនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យបេះដូង។
នេះបើយោងតាមគ្រូពេទ្យប្រចាំក្លឹបបានអោយដឹងថា “Aguero និយាយប្រាប់ខ្ញុំថាគាត់មានវិលមុខ។ ខ្ញុំបានសង្កេតឃើញថាគាត់មានបញ្ហា ហើយពួកយើងក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីពិនិត្យ”៕