បរទេស៖ នៅយប់មិញនេះក្រុម Man City ត្រូវបានបាត់បង់ ៣ពិន្ទុ ពីក្នុងដៃ ដោយសារតែចាញ់ក្រុម Crystal Palace ក្នុងផ្ទះរបស់ខ្លួនឯង ដោយលទ្ធផល ២ទល់នឹង០ ខណៈ Man City បាត់បង់កីឡាករម្នាក់នៅនាទី 45+2 គឺ Laporte ដោយទទួលបានកាត់ក្រហម។
គួរបញ្ជាក់ផងដែរថាក្រុមភ្ញៀវ Crystal Palace បាននាំមុខក្រុមម្ចាស់ផ្ទះចាប់តាំងពីនាទីទី៦ ដោយកីឡាករ Zaha នឹងមួយគ្រាប់ទៀត ដែលជាគ្រាប់ជ័យជំនះនៅនាទីទី៨៨ ដោយកីឡាករ Gallagher។ បញ្ចប់ការប្រកួត Man City បានត្រឹមខកចិត្តនៅក្នុងផ្ទះខ្លួនឯង៕