ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៨យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចំនុចចុងស្ពាន (ព្រែកសំរោង) ដែលស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាម៉ូតូរបស់នារីរងគ្រោះត្រូវបានរថយន្តមិនស្គាល ម៉ាក់បុកបណ្តាលអោយស្លាប់ក្នុងថ្លុកឈាម ចំណែកម្នាក់រួមដំណើរម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ រួចត្រូវបានបញ្ជូនទៅព្យាយាមនៅមន្ទីរពេទ្យ។ ក្នុងនោះរថយន្តបង្កហេតុបានបន្សល់ទុកនៅ ស្លាកលេងនៅកន្លែងកើតហេតុ តាកែវ 2A-0606៕



