គ្រូបង្វឹកក្លិប Paris Saint Germain លោក Mauricio Pochettino បានពន្យល់ពីហេតុផលដែលលោកសម្រេចចិត្តប្តូរ Lionel Messi ចេញពីទីលានត្រឹមបញ្ចប់វគ្គទី១។
ពិតណាស់ ក្នុងការប្រកួតទល់នឹង Lille នៃលីគកំពូលបារាំងយប់មិញនេះគឺ PSG បានវាយបកយកឈ្នះក្នុងលទ្ធផល ២-១ ក្រោយត្រូវបានគេនាំមុខមុន១គ្រាប់កាលពីវគ្គទី១ ប៉ុន្តែរឿងដ៏ចម្លែកនោះគឺលោក Pochettino បានសម្រេចចិត្តប្តូរ Messi ចេញនៅពេលបញ្ចប់វគ្គទី១ និងជំនួសមកវិញដោយ Mauro Icardi ដោយលោកលើកហេតុផលថា ម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យខាងលើមានបញ្ហារបួស។
លោក Pochenttino និយាយថា៖ «ពួកយើងត្រូវតែរង់ចាំ។ យើងបានពិភាក្សាជាមួយក្រុមគ្រូពេទ្យក្រោយបញ្ចប់វគ្គទី១ ហើយ Messi មិនអាចបន្តការប្រកួតបានឡើយ។ ពួកយើងសង្ឃឹមថា វាមិនមែនជារបួសធ្ងន់ធ្ងរទៅចុះ»៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=jcIZYP3XdVg