ភ្នំពេញ៖ នាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក បានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌ ចូលរួមសហការរៀបចំតម្លេីងស្ពានអាកាសថ្មេីរជេីងត្រង់ចំណុចផ្លូវប្រសព្វកែង មហាវិថី កម្ពុជាក្រោមនិង មហាវិថី ម៉ៅ សេទុង ដេីម្បីធ្វេីការបញ្ចៀសចរាចរណ៍ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ស្ថិតនៅក្នុងភូមិសាស្ត្រអន្តរសង្កាត់រវាងសង្កាត់ផ្សារដេប៉ូទី៣ សង្កាត់ផ្សារដេប៉ូទី២ សង្កាត់ទឹកល្អក់ទី១ និងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការស្ថាបនារបស់ក្រុមហ៊ុន Space Media ដែលទទួលបានសិទ្ធិក្នុងការចុះកិច្ចសន្យាសាងសង់ជាមួយសាលារាជធានីភ្នំពេញ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអោយល្អប្រសេីរ និងការលេីកកម្ពស់ សោភណ្ឌភាពរាជធានីភ្នំពេញ៕