ឯកឧត្តម ម៉ៅ ធនិន ផ្តល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ខ្វះខាត ១៧០​គ្រួសារ

0

កំពត​៖ នា​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៩ ខែតុលា ឆ្នាំ​២០២១​នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​ផ្ដល់​ស្បៀង​ចែក​ជូន​ពុក​ម៉ែ​បងប្អូន​ជូន​ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព ខ្វះខាត មក​ពី​បណ្តា​ស្រុក​ក្រុង ក្នុង​ខេត្តកំពត ចំនួន ១៧០​គ្រួសារ​នៅ​បរិវេណ​សាល​ប្រជុំ​សាលាខេត្ត ។ អំណោយ​ផ្ដល់​ជូន​នា​ពេល​នេះ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​ចំនួន ២០​គីឡូក្រាម មី​ចំនួន ១​កេស និង​ទឹកត្រី​ទឹកស៊ីអ៊ីវ ២​ដប ផង​ដែរ​៕