ក្លឹប Barcelona បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយអ្នកចាត់ការរហូឡង់ លោក Ronald Koeman បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏អាក្រក់របស់ពួកគេ ជាមួយនឹងការទទួលជ័យជម្នះត្រឹមតែ ៥ ដងប៉ុណ្ណោះក្នុង ១៣ ប្រកួតដែលដឹកនាំនៅរដូវកាលនេះ។
ការចាកចេញរបស់ Ronald Koeman បានបន្ធូរបន្ថយភាពតានតឹងដែលអ្នកគាំទ្រជាច្រើនរបស់ Barca ដែលបានអំពាវនាវឱ្យបណ្តេញអ្នកចាត់ការរូបនេះចេញអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។
ក្រៅពីអ្នកគាំទ្រ កីឡាករ Barcelona មួយចំនួនក៏នឹងរីករាយដែរ ដែលបានដឹងពីការបណ្តេញអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះ។ កីឡាករមួយចំនួនត្រូវបានទុកចោលក្នុងរយៈពេលពីរបីខែចុងក្រោយនេះ កីឡាករទាំងនេះនឹងទន្ទឹងរង់ចាំពេលវេលាក្នុងយុគសម័យក្រោយ Koeman។ កីឡាករទាំង ៥នាក់ខាងក្រោមនេះដែលនឹងទទួលបានផលប្រយោជន៍ពីការបណ្តេញលោក Koeman៖
#5 Yusuf Demir
#4 Miralem Pjanic
#3 Clement Lenglet
#2 Samuel Umtiti
#1 Riqui Puig