ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ កំពុង​ចែកចាយ​គ្រឿងញៀន

0

ភ្នំពេញ​៖ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ជាក់​សែ្ត​ង ឈ្មោះ ងួ​ន ហាក់ ហៅ យូ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ ១៩៥៩M ផ្លូវ​បេតុង សង្កាត់​កាប​ទី​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ។

នៅ​ថៃ្ង​ទី​២៨​ខែ តុលា ឆាំ្ន​២០២១ វេលា​ម៉ោង ២០:៣០​នាទី ក្រោយ​ពី​បាន​ធ្វើការ​ស្រាវជ្រាវ​រួច​កម្លាំង​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន នៅ​ចំណុច ផ្លូវរ​២៣៤ ក្រុម​ទី​២៧ ភូមិ​៧​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធើ្វ​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ លោក ចាន់ បណ្ឌិត