បរទេស៖ ក្លឹប Barcelona នឹងយក Xavi មកធ្វើជាគ្រូបង្វឹកបន្ត ក្រោយការបណ្តេញចេញនៅលោក Ronald Koeman។
គ្រូបង្វឹកសញ្ញាតហូឡង់រូបនេះ ត្រូវបានក្លឹបបណ្តេញចេញ ខណៈពេលកំពុងជិះលើយន្តត្រលប់មកវិញ បន្ទាប់ពីប្រកួតចាញ់ក្លឹប Rayo Vallecano។ ក្នុងនោះដែលក្លឹប Barcelona ត្រូវបង់ប្រាក់ប្រហែល ១១លានផោន សម្រាប់ការបញ្ចប់កិច្ចសន្យារបស់ Koeman។
បើតាមលោក Joan Laporta បាននិយាយថា ការសម្រេចចិត្តនេះ គឺធ្វើឡើងនៅលើយន្តហោះ ពេលដែលត្រលប់មកកាន់ទីក្រុង Madrid វិញ។ កំឡុងពេលនោះលោក Koeman គឺអង្គុយកៅអីរំលងតែ ២ ឫ៣កន្លែងពីលោក Laporta ប៉ុណ្ណោះ៕
ប្រភព៖ The Mirror