បរទេស៖ នេះបើយោងតាមការបង្ហោះរបស់លោក Fabrizio Romano ដែលជាអ្នកសារព័ត៌មានកីឡាល្បីល្បាញម្នាក់ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹង ក្លឹប Barcelona បានបញ្ជាក់ថា លោក Sergi Barjuan នឹងឡើងធ្វើជាគ្រូបង្វឹក បណ្តោះអាសន្ន។ ហើយលោក Joan Laporta នឹងធ្វើការណែនាំគាត់ទៅកាន់ក្រុមកីឡាករនៅថ្ងៃនេះ។
ខណៈពេលនេះខាងក្លឹបក៏កំពុងរងចាំនៅឯកសារ រវាង Xavi និងក្លឹប Al-Saas (បញ្ចប់កុងត្រា) នោះ Xavi នឹងអាចឡើងកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ Barcelona បានហើយ៕