បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano ដែលជាអ្នកសារព័ត៌មានកីឡាល្បីម្នាក់ បានចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ អំពីថ្នាក់ដឹកនាំរបស់ក្លឹប Barcelona បានរៀបចំផែនការសម្រាប់ Xavi ដូចខាងក្រោម៖
– Barcelona នឹងធ្វើការប្រកាសអំពីគ្រូបង្វឹកបណ្តោះអាសន្នក្នុងពេលឆាប់ៗនេះ បន្ទាប់មកធ្វើឈានចូលដល់សម័យកាលថ្មីរបស់ Xavi ជាអ្នកដឹកនាំ
– Xavi បានយល់ព្រមទទួលយកតំណែងនៅក្លឹប Barca បន្ទាប់ពីមានការពិភាក្សាជាមួយនឹងលោក Joan Laporta
– ការពិភាក្សាគ្នាដោយផ្ទាល់ត្រូវបានយល់ព្រមដោយក្រុមច្បាប់របស់ Xavi ហើយ។ គាត់ត្រូវរងចាំឯកសារទាំងអស់បានសម្រេច នោះនឹងមានការប្រកាសពីការត្រលប់មកវិញ
– ថ្នាក់ដឹកនាំរបស់ Barcelona កំពុងរង់ចាំនៅឯកសារបញ្ចប់កុងត្រារបស់លោក Xavi ជាមួយនឹងក្លឹប Al-Sadd ដែលកំពុងតែដំណើរការរៀបចំ
– នៅមិនទាន់មានការចុះហត្ថលេខា ឫបញ្ចប់កិច្ចសន្យានៅឡើយទេ ប៉ុន្តែ Barca បានរៀបចំដំណើរការក្នុងការបញ្ជាក់ថា Xavi ជាគ្រូបង្វឹកហើយ៕