កីឡាករ Marcus Rashford បានបង្ហាញអារម្មណ៍ «វាគួរឲ្យខ្មាសអៀនបំផុត» ចំពោះការបរាជ័យ 5-0 របស់ Manchester United ក្រោមថ្វីជើងក្រុម Liverpool កាលពីថ្ងៃអាទិត្យកន្លងទៅ ដែលជាហេតុផលរបស់គាត់សម្រាប់ការនៅស្ងៀមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
ខ្សែប្រយុទ្ធរូបនេះបានទទួលស្គាល់លទ្ធផលដែលចាញ់នេះ គឺអយុត្តិធម៌សម្រាប់អ្នកគាំទ្រ ហើយបានសន្យាថានឹងកែរខ្លួនគាត់នៅពេលរដូវកាលកំពុងដំណើរការ។
វាគឺជាការបរាជ័យដ៏ធ្ងន់បំផុតរបស់ Manchester United នៅឯផ្ទះក្រោមថ្វីជើងក្រុម Liverpool និងការចាញ់ជាលើកដំបូងរបស់ពួកគេយ៉ាងអាម៉ាស់នៅក្នុងផ្ទះ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ 1955។
បិសាចក្រហមនឹងជួប Tottenham នៅថ្ងៃសៅរ៍ក្នុងការប្រកួត Premier League ដ៏សំខាន់។ United ឈរនៅលេខរៀងទី៧ ដោយតាមពីក្រោយក្រុម Tottenham មួយពិន្ទុ៕