បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Fabrizio Romano នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ថា Xavi នៅកំពុងពិចារណាអំពីការមកដឹកនាំក្លឹប Barcelona។ គាត់សប្បាយចិត្តនឹងការដឹកនាំនេះ។ ក្នុងនោះថ្នាក់ដឹកនាំរបស់ Barca ក៏បានធ្វើការទំនាក់ទំនងទៅកាន់ Xavi កាលពីសប្តាហ៍មុនរួចហើយ។ ពេលនេះ គឺស្ថិតនៅក្នុងការពិភាក្សានៅឡើយទេ។ ក្នុងនោះ លោក Roberto Martinez ក៏ស្ថិតក្នុងបញ្ជីឈ្មោះ ដែលក្លឹប Barca រើសមកដឹកនាំក្លឹបផងដែរ៕
