Chadwick ណែនាំ Solskjaer ឲ្យ​ប្រើ​វិធី​នេះ ដើម្បី​រក្សា​កៅអី​នៅ Old Trafford (មានវីដេអូ)

0

អ្នកចាត់ការ​ក្រុម Manchester United លោក Ole Gunnar Solskjaer ត្រូវ​បាន​ណែនាំ​ដោយ Luke Chadwick ឱ្យ​កែប្រែ​ជម្រើស ១១​នាក់​ដំបូង​របស់​គាត់ ដើម្បី​ទទួល​បាន​ផល​ល្អ​បំផុត​ពី Cristiano Ronaldo ។ បិសាច​ក្រហម​ស្ថិត​ក្នុង​ស្ថានភាព​ច្រួល​ច្របល់ បន្ទាប់​ពី​ចាញ់ Liverpool ក្នុងផ្ទះ​ខ្លួនឯង​។ អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​សត្រូវ​តែ​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​របស់​គាត់​ក្នុង​ការ​ប្រកួត​ជាមួយ Tottenham Hotspur ហើយ Ronaldo អាច​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ស្តារ​ឡើង​វិញ​របស់​បិសាច​ក្រហម ។

Cristiano Ronaldo បាន​បាន​ចាប់ផ្តើម​យ៉ាង​អស្ចារ្យ​នៅ​ក្នុង​ការ​ប្រកួត​ដើមរដូវ​កាល​របស់​ក្របខ័ណ្ឌ Premier League បន្ទាប់​ពី​ត្រលប់​មក​ពី​ក្រុម​សេះបង្កង់ Juventus មក​ចូលរួម​ជាមួយ Manchester United ជា​ថ្មី​។ Luke Chadwick ជឿជាក់​ថា​កីឡាករ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ត្រូវការ​កីឡាករ​ដែល​ឧស្សាហ៍​ព្យាយាម​នៅ​ជុំវិញ​គាត់​ដើម្បី​ជួយ​គាត់​ឱ្យ​កាន់តែ​មាន​ប្រសិ់ទ្ធភាព​ក្នុង​ការ​រក​គ្រាប់​បាល់​។

ថ្លែង​ទៅ​កាន់ Caught Offside អតីត​ខ្សែបម្រើ​របស់​បិសាច​ក្រហម​បាន​ជំរុញ​ឱ្យ Solskjaer ចាប់ផ្តើម​ប្រើប្រាស់ Jesse Lingard និង Jadon Sancho ជាមួយ Cristiano Ronaldo ក្នុង​តំបន់​ប្រយុទ្ធ​ទល់​នឹង Spurs ។

Chadwick បាន​បន្ថែម​ថា​៖ ប្រសិនបើ Solskjaer ប្រើប្រាស់ Ronaldo ជាមួយនឹង Lingard និង Sancho ព្រោះ​ពួក​គេ​ជា​កីឡាករ​ដែល​មាន​ប្រសិទ្ធភាព ហើយ​ទំនងជា​ដល់​ពេល​ដែល Van de Beek ត្រូវ​បង្ហាញខ្លួន​ផង​ដែរ​។

«Ole ត្រូវ​តែ​ធ្វើការ​ផ្លាស់​ប្តូរ​ឥឡូវនេះ ហើយ​វា​នឹង​មាន​ភាព​លេចធ្លោរ​ក្នុង​ការ​ប្រកួត​ជាមួយ Tottenham ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​រក្សា​កៅអី​របស់ Solskjaer នៅ Old Trafford» នេះ​ជា​អ្វី​ដែល Luke Chadwick បាន​លើក​ឡើង​៕

សូមទស្សនាវីដេអូខាងក្រោម៖