មាន​សិស្ស​ថ្នាក់​ទី​១២ ផុស Comment សុំ​ជាប់​ទី​១២ ដោយ​ស្វ័យប្រវត្ត​នៅ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន

0

ភ្នំពេញ​៖ មានការ​ភ្ញាក់ផ្អើល​មួយ​ក្រោយ​មានការ​ចែកចាយ​បន្ត​គ្នា​នៅ​សារ​មួយ​របស់ Group តេ​ឡេ​ក្រាម ដែល​មានឈ្មោះ​ថា AutoPass-BACII ក្នុង​ន័យ​ស្នើរ​សុំ​អោយ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ អាច​ជាប់​ដោយ​ស្វ័យប្រវត្តិ​។

សារ​មួយ​នេះ​ក៏​ត្រូវ​បាន​យក​ទៅ Comment នៅ​ក្នុង​ផេ​ក​ផ្លូវ​ការណ៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ ដោយ​មាន​អត្ថន័យ​ថា “​ូ​ម​គោរព​លោកតា​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​! ដោយសារ​តែ​ការ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ពុំ​បាន​ដិត​ដល់​រយៈពេល​២​ឆ្នាំ​មកនេះ គួប​ផ្សំ​នឹង​បញ្ហា​ផ្សេង​ៗ​រួម​មាន​ទាំង​សម្ពាធ​ផ្លូវចិត្ត​ដែល​បណ្ដាល​មក​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​មក​លើ​ការ​សិក្សា ហើយ​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​ក៏​កាន់តែ​ខិត​ជិត​មក​ដល់ ចៅ​ៗ​ដែល​ជា​សិស្ស​ថ្នាក់​ទី​១២​ហាក់ដូចជា​ពុំ​មាន​ទំនុកចិត្ត និង​ចំណេះដឹង​គ្រប់គ្រាន់​សម្រាប់​ការ​ប្រឡង​នា​ពេល​ខាង​មុខ​នេះ​ឡើយ ហើយ​ការ​ប្រឡង​នោះ​ទៀត​សោត អត្រា​សិស្ស​ធ្លាក់​អាច​នឹង​មាន​ចំនួន​ដ៏​ច្រើន​លើសលប់​។ ចៅ​ៗ​សូម​ធ្វើការ​ស្នើ​សុំ​លោកតា​ក្នុង​ការ​ពិចារណា​សម្រេច​ឱ្យ​សិស្ស​ថ្នាក់​ទី​១២​ឆ្នាំ​សិក្សា ២០២០-២០២១ ជាប់​ដោយ​ស្វ័យប្រវត្តិ ហើយ​ចៅ​ៗ​គាំទ្រ​ឱ្យ​មានការ​ប្រឡង​ចូល​សាកលវិទ្យាល័យ​ទៅ​តាម​មុខ​ជំនាញ​សិក្សា​ជំនួស​វិញ ដូច្នេះ​ចៅ​ៗ​នឹង​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដោត​ទៅ​លើ​មុខ​វិជ្ជា​ដែល​ចាំបាច់​សម្រាប់​ការ​សិក្សា​របស់​ចៅ​ៗ​នៅ​មហាវិទ្យាល័យ​”​។

ក្នុង​ការ​ផុត comment ស្នើរ​សុំ​យ៉ាងនេះ នៅ​មិន​ទាន់​មានការ​បញ្ជាក់​អំពី​ខាង​ក្រសួង​អប់រំ​នៅឡើយ​ទេ​៕