ភ្នំពេញ៖ នេះបើយោងតាមអាជ្ញាធរខណ្ឌដង្កោ បានអោយដឹងថានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ គឺទឹកបានហូរកាត់ផ្លូវលេខ ២១៧ ត្រង់ចំណុច ស្តុបស្ពានបាគូ អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋផ្អាកធ្វើដំណើរជាបណ្តោះអាសន្នសិន។
បើតាមលោក ម៉ុក សុធា នាយករដ្ឋបាលខណ្ឌដង្កោ បានអោយដឹងថា នៅទីតាំងខាងលើកំពុងមានការកក់ស្ទះយ៉ាងខ្លះ ដោយសារទឹកបានហូរកាត់ផ្លូវយ៉ាងខ្លាំង។ ពេលនេះអាជ្ញាធរកំពុងធ្វើការជួយអន្តរាគមន៍ បញ្ចៀសការកកស្ទះចរាចរណ៍នៅទីតាំងខាងលើ៕