ថ្នាក់ដឹកនាំ Man United សម្រេច​យ៉ាង​ដូច្នេះ​ចំពោះ​អនាគត​របស់ Solskjaer

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​លោក Fabrizio Romano នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា ក្លឹ​ប​បិសាច​ក្រហម បាន​ធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ​ដោយ​គណៈ​គ្រប់​គ្រង់​ចំពោះ​រឿង Solskjaer នៅ​ចំណុច​មួយ​ចំនួន​៖

– Ole Gunnar Solskjaer នឹង​ត្រូវ​ទទួល​បន្ទុក​ដឹកនាំ​ក្រុម​ជួប​ជាមួយនឹង​ក្លឹ​ប Tottenham នៅ​ថ្ងៃ​សៅរ៍​នេះ

– Sir Alex Ferguson នឹង​ជួយ​គាត់ ដូច​កាលពី​ម្សិលមិញ​គឺ​លោក​បាន​ទៅ​ទីលាន​ហ្វឹកហាត់ Carrington ជាមួយនឹង Ole និង​បាន​ជួប​និយាយ​ជាមួយ​កីឡាករ​ផង​ដែរ​

– ការ​ប្រកួត​ជាមួយ Spurs ក៏​ដូច​ជា​ការ​ប្រកួត​ជា Atalanta និង Man City អាច​ជា​ការ​សម្រេច​លើ​អនាគត​របស់ Solskjaer

– Antonio Conte យល់ព្រម​ទទួលយក​ការងារ​នៅ Man United ប៉ុន្តែ​លោក​មានការ​គោរព​ចំពោះ Solskjaer​។ ហើយ​គាត់​ក៏​មិន​ទទួល​បា​nការ​ទាក់ទង​ដោយ​ផ្ទាល់ ឫ​ផ្លូវការ​ណាមួយ​ពី​ខាង​ក្លឹ​ប Manchester United ដែរ​៕