ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានទូរស័ព្ទប្រាប់អោយដឹងថា បន្ទាប់ពីមានការរិះគន់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនពាក់មួកសុវត្ថិភាព ពេលបេីកម៉ូតូនោះ នៅព្រឹកថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ ស្អែក ឯកឧត្តម ឃួង ស្រេង នឹងចូលខ្លួនទៅបង់ការផាកពិន័យចំពោះកំហុសឆ្គងអចេតនានេះ ។
លោក ម៉េត មាសភក្ដី បានបញ្ជាក់បន្ថែមថា តាមពិតទៅ ឯកឧត្ដម អភិបាល ក៏បានយកមួកសុវត្ថិភាពមកពាក់ដែរ ប៉ុន្តែដោយកញ្ចក់មួកសុវត្ថិភាពស្រអាប់ពេកពិបាកមេីលផ្លូវ ម្យ៉ាងទៀតដោយមានការបន្ទាន់ចុះពិនិត្យមេីលស្ថានភាពទឹកជំនន់ ដេីម្បីរកដំណោះស្រាយជួយប្រជាជន ឯកឧត្ដមអភិបាល ក៏បេីកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព ។
ក្នុងនោះដែរ នៅព្រឹកថ្ងៃទី២៧ន ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង ក៏បានចូលខ្លួនទៅបង់ប្រាក់ពិន័យចំនួន ៦ម៉ឺនរៀល ក្នុងករណីដែលឯកឧត្តម បើកម៉ូតូដោយមិនបានពាក់មួកសុវត្ថិភាព កំឡុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងទឹកដីខណ្ឌដង្កោ៕


