វីរបុរស​ក្រុម​ហង្ស​ក្រហម រិះគន់ខ្លាំងៗទៅលើ Ole Gunnar Solskjaer

0

Jamie Carragher ជឿជាក់​ថា Ole Gunnar Solskjaer មិនល្អ​គ្រប់គ្រាន់​សម្រាប់ Manchester United នោះ​ទេ​។ ថ្លែង​បន្ទាប់​ពី​ការ​បរាជ័យ​របស់ Man Utd ទល់​នឹង Liverpool អតីត​ខ្សែការពារ​របស់​ហង្ស​ក្រហម​បាន​អះអាង​ថា អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​សរូប​នេះ មិន​ស្ថិត​ក្នុង​កម្រិត​នៃ​អ្នកគ្រប់គ្រង​កំពូល​នៅ​ក្នុង​ក្របខ័ណ្ឌ Premier League នោះ​ឡើយ​។

Carragher បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា Ole ធ្វើ​បាន​ល្អ​ហើយ ប៉ុន្តែ​ដើម្បី​យក​លើ​ក្រុម​របស់​លោក Klopp, Tuchel និង Pep នោះ Manchester United ត្រូវការ​អ្នកចាត់ការ​ម្នាក់​ល្អ​ជាង​នេះ​។ Ole មិន​ស័ក្តិសម​នឹង​ដឹកនាំ Manchester United នោះ​ទេ​»​។

Carragher បន្ត​ថា​៖ «​គាត់​ធ្វើ​បាន​ល្អ​មែនទែន ប៉ុន្តែ​ក្លឹ​ប​ត្រូវការ​អ្នក​ផ្សេង​ម្នាក់​ទៀត​ដើម្បី​នាំ​ពួក​គេ​ទៅ​កម្រិត​បន្ទាប់​។ ជា​អកុសល​កំរិត​របស់ Solskjaer មិន​ដល់ Jurgen Klopp, Pep Guardiola ឬ Thomas Tuchel ទេ គ្រប់​គ្នា​បានឃើញ​ច្បាស់​»៕