Solskjaer៖ «​ខ្ញុំ​នឹង​គាំទ្រ Cristiano Ronaldo ជា​និច្ច​»

0

អ្នកចាត់ការ​ក្រុម Manchester United លោក Ole Gunnar Solskjaer បាន​និយាយ​ថា លោក​នឹង​នៅ​តែ​ជ្រើសរើស Cristiano Ronaldo នាំមុខ Mohamed Salah ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក ដែល​វា​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក Jurgen Klopp ។

ថ្លែង​នៅ​មុន​ការ​ប្រកួត​របស់ Manchester United ទល់​នឹង Liverpool លោក Solskjaer បាន​បញ្ជាក់​ថា Cristiano Ronaldo នៅ​តែ​ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​នៅ​លើ​ភព​ផែនដី ដោយសារ​តែ​កំណត់​ត្រា​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់​គាត់​។

ទោះជា​យ៉ាងណា​ក៏​ដោយ អ្នកចាត់ការ​ទូទៅ​របស់ Manchester United ក៏​បានការ​ទទួលស្គាល់​គុណសម្បត្ដិ​របស់ Mohamed Salah និង​បាន​សរសើរ​ពី​គ្រាប់​បាល់​ដែល​គាត់​បាន​រកបាន​នា​ពេល​ថ្មី​ៗ​នេះ​។

Solskjaer ក៏​បាន​លើក​សរសើរ​ដល់​កីឡាករ​ពីរ​រូប​ផ្សេង​ទៀត ក្នុង​តំបន់​ប្រយុទ្ធ​ដ៏​សាហាវ​របស់ Liverpool ដែល​មាន​ដូច​ជា Sadio Mane និង Roberto Firmino ។ អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​សរូប​នេះ បាន​និយាយ​ថា​៖ «​ខ្ញុំ​នឹង​គាំទ្រ Cristiano ជា​និច្ច​ក្នុង​ការ​ប្រកួតប្រជែង​ណា​ក៏​ដោយ​។ មាន​តែ​គាត់​មួយ​គត់ ហើយ​កំណត់​ត្រា​រក​គ្រាប់​បាល់​របស់​គាត់​ពិតជា​អស្ចារ្យ ប៉ុន្តែ​បើ​និយាយ​ឱ្យ​ចំ​គឺ Salah កំពុង​លេចធ្លោ​។ អ្នក​ឃើញ​គ្រាប់​បាល់​ខ្លះ​ដែល​គាត់​បាន​ស៊ុត​ថ្មី​ៗ​នេះ​ហើយ យើង​នឹង​លេង​ឲ្យ​អស់ពី​សមត្ថភាព​ទល់​នឹង​គាត់​»​។

«​ប៉ុន្តែ​យើង​ត្រូវ​តែ​ប្រយ័ត្ន និង​លេង​ឲ្យ​បាន​ល្អ​បំផុត ព្រោះ​តំបន់​ខាងលើ​របស់​ហង្ស​ក្រហម​ពិតជា​ល្អ ដូច​ជា​កីឡាករ Sadio Mane, Roberto Firmino ហើយ​ប្រហែលជា Diogo Jota នឹង​លេង​ក្នុង​ប្រកួត​នេះ​។ ពួក​គេ​គឺជា​កីឡាករ​ដែល​យើង​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​»៕