Chiellini រិះគន់ Cristiano Ronaldo ចំ​ៗ​មិន​សំចៃមាត់

0

ខ្សែការពារ​ជើង​ចាស់ Giorgio Chiellini បាន​និយាយ​ចំ​ៗ​ថា ខ្សែប្រយុទ្ធ Cristiano Ronaldo គួរតែ​ចាក​ចេញពី​ក្លិប Juventus ឲ្យ​លឿន​ជាង​នេះ ដើម្បី​ឲ្យ​ពួក​គេ​ត្រៀមខ្លួន​សម្រាប់​រៀបចំ​ទម្រង់​លេង​សារ​ជា​ថ្មី​។

Ronaldo បាន​ចាក​ចេញពី​ទឹកដី​ក្រុង Turin បន្ទាប់​ពី​ចំណាយពេល​បី​រដូវ​កាល​ជាមួយ​ក្លិប ដោយ​វិល​ត្រឡប់​មក​លេង​នៅ Manchester United វិញ​។

ពិត​ណាស់ ថា​អ្នកគាំទ្រ និង​កីឡាករ​របស់ Juventus មួយ​ចំនួន​មានការ​សោកស្ដាយ​ដែល​កំពូល​ខ្សែប្រយុទ្ធ​រូប​នេះ សម្រេចចិត្ត​ចែកផ្លូវ​ជាមួយ​ក្លិប ប៉ុន្តែ Chiellini បែរជា​គិត​ថា Ronaldo គួរតែ​ឆាប់​ចាកចេញ​ឲ្យ​លឿន​ជាង​នេះ ព្រោះ​ពួក​គេ​នឹង​អាច​មាន​ពេល​ត្រៀមខ្លួន​បើក​រដូវ​កាល​ថ្មី​ដោយ​គ្មាន​គេ​។

Chiellini និយាយ​ថា​៖ «​បច្ចុប្បន្ន​នៅ Juventus គឺ​ពួក​យើង​ដូច​កំពុង​បាន​កើត​ថ្មី ដែល​ក្លិប​នឹង​ផ្ដល់​តម្លៃបន្ថែម​ដល់​ពួក​យើង ក្រោយ​អវត្តមាន​កំពូល​ខ្សែ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​។ វា​នឹង​ល្អ​សម្រាប់​ពួក​យើង បើ​គេ​ចាកចេញ​មុន​នេះ​។ ពួក​យើង​មានការ​ភ្ញាក់ផ្អើល​ណាស់ ហើយ​ពួក​យើង​ត្រូវ​បាត់បង់​ពិន្ទុ បើសិន​គេ​ចាកចេញ​លឿន​ជាង​នេះ ពួក​យើង​នឹង​មាន​ពេល​ត្រៀមខ្លួន​គ្រប់គ្រាន់​»៕