អគ្គី​ភ័យ​ឆាបឆេះ​អស់​រថយន្ត Mercedes ១​គ្រឿង នៅ​ក្នុង​យាន្ត​ដ្ឋា​ន

0

កណ្ដាល​៖ ថ្ងៃ​សុក្រ ១ រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤:០០ នាទី មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​រថយន្ត ០១​គ្រឿង​នៅ​កន្លែង​យានដ្ឋាន ង៉ោ ហេង ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

សម្ភារៈ​ដែល​ខូចខាត​ក្នុង​ហេតុការណ៍​នេះ រួម​មាន ឆេះ​រថយន្ត​០១​គ្រឿង​ម៉ាក Mercedes ពណ៌​ទឹកមាស ដែល​មាន​ស្លាក​លេខ​កណ្តាល 2B.0632 ។ ក្នុង​ហេតុការណ៍​នេះ​បាន​ប្រើប្រាស់​រថយន្ត​អន្តរាគមន៍​របស់​ការិយាល័យ​ពន្លត់អគ្គីភ័យ​ចំនួន ០២ គ្រឿង ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ការិយាល័យ កម្លាំង​ផ្នែក​ជំនាញ​សណ្ដាប់ធ្នាប់​ចរាចរណ៍ កម្លាំង​នគរបាល​ប៉ុស្តិ៍​តា​ក្តុល អាជ្ញាធរ​មូលដ្ឋាន ជុំវិញ​នោះ​បាន​សហការ​គ្នា ក្នុង​ការ​ជួយ​ពន្លត់​ដោយ​បាន​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​០៨​បំពង់ ករណី​អគ្គិភ័យ​ខាងលើ​បាន​រលត់ ១០០% និង​បាន​គ្រប់គ្រង​បាន​មិន​បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​និង​រលត់​ជា​ស្ថាពរ​នៅ​ម៉ោង ១៤:៣០ នាទី ។ ចំពោះ​មូលហេតុ បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី (​ទុ​ស្សេ​ខ្សែ ភ្លើង​) ៕