Benzema ប្រឈម​នឹង​ការ​ជាប់គុក ៥​ឆ្នាំ បើ​រក​ឃើញ​ថា​មាន​ពាក់ព័ន្ធ​នឹង​រឿង​បែកធ្លាយ​វី​ដេ​អូ​រូ​ម​រ័ក្ស

0

បរទេស​៖ រឿង​ក្តី​បែកធ្លាយ​វី​ដេ​អូ​រួម​រ័ក្ស ដែល​មាន​ពាក់ព័ន្ធ​ជាមួយ Benzema និង Mathieu Valbuena នឹង​ត្រូវ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ​។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​មេ​ធ​វី​បានអោយ​ដឹង​ថា Benzema មិន​បាន​ទៅ​ចូល​បង្ហាញខ្លួន​នៅ​តុលា កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ ដោយ​បាន​ប្រាប់​ថា​មានការ​ងារ​ផ្ទាល់ខ្លួន​ត្រូវ​បំពេញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Benzema រួម​ជាមួយ​មនុស្ស ៤​នាក់​ផ្សេង​ទៀត ដែល​មាន Axel Angot, Mustapha Zouaoui, Younes Houass និង Karim Zenati ត្រូវ​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ការ​លេច​ធ្លាយ​ឃ្លី​ប​វី​ដេ​អូ​រួម​រ័ក្ស​មួយ​។

ក្នុង​នោះ​ដែរ​រឿង​រ៉ាង​ខាងលើ​នេះ​កើត​តាំងពី ខែមិថុនា ឆ្នាំ​២០១៥​មក​ម្ល៉េះ ដោយនៅ​ពេល​កំពុង​ហ្វឹកហាត់​សុខ​ៗ ស្រាប់តែ Valbuena បាន​ទទួល​ទូរស័ព្ទ​ណាត់ជួប​ពី​ជន​មិន​ស្គាល់ និង​បាន​គំរាម​គាត់​អោយ​បង​ប្រាក់​ជា​ថ្នូរ​នឹង​ការ​មិន​បញ្ចេញ​វី​ដេ​អូ​រួមរ័ក​របស់​ខ្សែបម្រើ​រូប​នេះ​ទៅ​កាន់​សាធារណៈ​។ គ្រានោះ​ដែរ Benzema ក៏​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ ដោយ​គាត់​បាន​ទទូច​ឲ្យ Valbuena បង់លុយ​ទៅ​ជន​មិន​ស្គាល់​មុខ​នោះ​។

លុះ​ក្រោយមក Valbuena មិន​ព្រម និង​បាន​សម្រេច​ប្ដឹង​ទៅ​ប៉ូលិស ហើយ​ក៏​ចាប់​បាន​ជន​មិន​ស្គាល់​មុខ​៤​នាក់ ដែល​សង្ស័យ​ថា​បាន​ធ្វើ​រឿង​នេះ ចំណែក Benzema ក៏​ត្រូវ​បាន​ចោទ​ថា​បាន​ពាក់ព័ន្ធ​ក្នុង​ការ​ឃុបឃិត​ក្នុង​រឿង​គំរាម​ទម្លាយ​វី​ដេ​អូ​រួមរ័ក​នេះ​ផង​ដែរ ប៉ុន្តែ​ខ្សែប្រយុទ្ធ​រូប​បាន​បដិសេធ​រហូត​មក​។

ប្រសិនបើជា Benzema ត្រូវ​រក​ឃើញ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​មែន នោះ​គេ​នឹង​អាច​ប្រឈម​មុខ​ក្នុង​ការ​ជាប់គុក ៥​ឆ្នាំ និង​បង់​ពិន័យ​ជាង ៨៧,០០០​ដុល្លារ​៕

ប្រភព៖ CNN / BBC / Marca