ភ្នំពេញ៖ ក្រោយក្រុមជម្រើសជាតិកម្ពុជាចំនួន ៦នាក់ ធ្វើតេស្តវិជ្ជមានកូវីដ១៩ ខណៈពួកគាត់ បំពេញបេសកម្មប្រកួតជាមួយនឹងក្រុមជម្រើសជាតិកោះហ្គាំនៅប្រទេសបារ៉ែន។ ក្នុងនោះកីឡាករ ទាំង ៦នាក់រួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, កែវ សុខសិលា, សឿន វិសាល និងអ៊ាន ពិសី។
ស្រាប់តែកាលពីម្សិលមិញនេះកីឡាករ ចាន់ វឌ្ឍនាកា បានបង្ហោះការធ្វើតេស្តរបស់ហ័សរបស់ខ្លួនក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលទ្ធផលទទួលបាន គឺអវិជ្ជមាន ប៉ុន្តែនៅរង់ចាំមើលលទ្ធផល PCR Test សិនទើបអាចធានាថា ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះ ជាសះស្បើយពីកូវីដ១៩ ពិតប្រាកដ ១០០%៕