Rashford រង​របួស​បន្តិចបន្តួច​ពេល​ប៉ះ​ជាមួយ Atalanta

0

បរទេស​៖ នៅ​ក្នុង​ការ​ប្រកួត​យប់មិញ ដោយ​ក្រុម Untied បាន​យកឈ្នះ Atalanta ក្នុង​ទឹកដី​ដោយ​លទ្ធផល ៣​ទល់​នឹង​២ ដែល​ក្នុង ៣​គ្រាប់​របស់​បិសាច​ក្រហម​គឺ​រកបាន​ដោយ Rashford, Maguire និង Ronaldo​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​លោក Ole បាន​បញ្ជាក់​ថា​អំពី​មូលហេតុ​ដែល​ធ្វើការ​ផ្លាស់​ប្តូរ Rashford ចេញ​នៅ​ក្នុង​តង់​ទី​២​។ Ole បញ្ជាក់​យ៉ាង​ដូច្នេះ​ថា Rashford បាន​រង​របួស​បន្តិចបន្តួច ទើបត្រូវ​ផ្លាស់​ប្តូរ​ចេញ​។ លោក​បាន​បន្ថែម​ថា ប្រសិនជា​គេ​ទទួល​បានការ​ព្យាបាល​ត្រឹមត្រូវមួយ នោះ​គេ​ប្រហែលជា​មិន​អី​នោះ​ទេ​ និងអាចត្រលប់មកជួយក្រុមវិញបាន៕