ភ្នំពេញ៖ កាលពីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ម្សិលមិញនេះ ស្រីខ្ញុង បានសម្រេចចិត្តវេរលុយត្រលប់ជូនអ្នកដែលបានផ្ញើរប្រាក់ជួយនាង។ ស្រាប់តែអ្នកនាង គឺម លីហ្សា ដែលជាម្ចាស់លុយម្នាក់ផងនោះបាននិយាយថា៖
“ខ្ញុំជាម្ចាស់លុយ 100$ ខ្ញុំបានជួយគាត់ហើយ ហើយក៏ខ្ញុំមិនស្តាយក្រោយដែរ ព្រោះពេលនេះគាត់កំពុងពិបាកពិតមែន ខ្ញុំមានតែអណិតគាត់លើសដើម ពេលដឹងថាគាត់ប្រឹងស្វះស្វែងរកអ្នកផ្តល់គំនិតមកជួយព្រឹក្សា ចុងក្រោយធ្វើឱ្យបងប្អូន គិតថាគាត់សម្តែង និងជេរគាត់ពេញប្រទេសទៅវិញ បើគិតថាគាត់អាក្រក់សូមទុកក្នុងចិត្តទៅបងប្អូន ព្រោះគាត់ពេលនេះកំពុងជួបទុក្ខ សូមកុំជាន់គាត់ថែមអីបងប្អូន កុំឱ្យមានបាប”៕