យោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់កំពូលអ្នកសារព័ត៌មានជនជាតិអ៊ីតាលី លោក Fabrizio Romano បានឲ្យដឹងថា ក្លឹបអ្នកមានជាងគេលើពិភពលោក Newcastle United បានសម្រេចបណ្តេញលោក Steve Bruce ចេញពីតំណែងជាគ្រូបង្វឹក ដោយមានការយល់ព្រមពីភាគ្គីទាំងពីរ។
សម្រាប់គ្រូបង្វឹកបណ្តោះអាសន្ន នឹងត្រូវធ្លាក់ទៅលោក Graeme Jones អំឡុងពេលក្លឹបមួយនេះកំពុងស្វែងរកអ្នកចាត់ការថ្មីដែលមានសមត្ថភាព និងទេពកោសល្យគ្រប់គ្រាន់៕